Blog Archives

ការព្យាបាលឈឺជង្គង់ តាមបែបវិទ្យាសាស្ត្រដោយចលនា!

  ជាការព្យាបាលដោយចលនា ស្អំសរសៃ តាមរយៈការធ្វើដោយដៃ ដោយម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និងធ្វើលំហាត់មួយចំនួនទៀតដើម្បីពង្រឹងសន្លាក់សាច់ដុំ។ ក) មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖ – ប៉ះទង្គិច ឬដួលបុកលើជង្គង់ – គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា – រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត) ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖ – ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា – ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខ សាច់ដុំផ្នែកខាងក្រោយ – អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកំលាំងសាច់ដុំ និងលំនឹងជង្គង់ គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?

Posted in Education

ការធ្លាក់ឈាម ត្រីមាសដំបូងនៃគភ៌ (តិចជាង ៣ខែ ឬតិចជាង ១២សប្តាហ៍)!

8

ការធ្លាក់ឈាមកំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្រ្តីជាមាតាទាំងឡាយ ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះនៅកំឡុងពេលត្រីមាសដំបូង។ បញ្ហានេះអាចជាសញ្ញាអាសន្ន ដែលស្រ្តីចាំបាច់ត្រូវត្រួតពិនិត្យនិងតាមដានជាបន្ទាន់នៅមន្ទីរពេទ្យ រឺមណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់លោកអ្នក។ ផ្ទុយទៅវិញបញ្ហានេះអាចជាផលរំខានតិចតួចតែប៉ុណ្ណោះចំពោះស្រ្តីនិងគភ៌ វាអាស្រ័យលើបរិមាណនៃការធ្លាក់ឈាម និងរោគសញ្ញាផ្គួបផ្សំ​ (៧០% នៃការធ្លាក់ឈាមរបស់ស្រ្តី គភ៌អាចវិវត្តន៍ធម្មតា) ។ ១) ប្រភេទនៃការធ្លាក់ឈាម៖ -ការធ្លាក់រំអិលឈាមក្រហម ឬក្រម៉ៅ (កករ ឃ្លោក ឬកាកកាហ្វេ) -ការធ្លាក់ឈាមដូចកណ្តាលរដូវ ពណ៌ក្រហម ឬ ក្រម៉ៅ -ការធ្លាក់កំណកឈាម ក្រហម ឬក្រម៉ៅ ២) រោគសញ្ញាផ្គួបផ្សំ៖ – ឈឺពោះ ឬឈឺលើថ្ងាសផ្នែកខាងក្រោមនៃពោះ – កម្រិតឈឺ តិច ឬខ្លាំង

Posted in Education

ក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកសុដន់!

1

ការស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្កាញឲ្យឃើញថា ២៥% ទៅ ៣០% នៃជំងឺមហារីកសុដន់ គឺបណ្តាលមកពីការលើសហ្សែនម៉្យាងឈ្មោះ HER2 (HER2 overexpression)។ ការព្យបាលបែបទំនើប និងចំគោលដៅ (Targeted treatment) ដែលមានគោលបំណងសម្លាប់កោសិកាមហារីក និងទប់ស្កាត់ការរាលដាលនៃជំងឺមហារីកសុដន់ ដែលបណ្តាលមកពីការលើសហ្សែន HER2 នេះ គឺជាការព្យាបាលដែលមានប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺមហារីកសុដន់។ មន្ទីរពិសោធន៍វិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពិសោធន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានបំពាក់បច្ចេកវិទ្យា Immunohistochemistry ដើម្បីធ្វើតេស្ត រកការលើសហ្សែន HER2 ដែលបណ្តាលឲ្យកើតជំងឺមហារីកសុដន់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៥ ២២១ ២៩២ ។

Posted in Education

របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម!

4

ក) អ្វីជារបបអាហារ? រស់នៅដោយផាសុខភាព ជាកិច្ចការចាំបាច់ចាំបាច់សម្រាប់មនុស្សទូទៅ និងជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថាអាហារដែលល្អសម្រាប់មនុស្សដែលមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមទេ ដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)៖ – ជៀសវាងអាហារដែលសំបូរខ្លាញ់ – អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប – ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់) – រក្សាបរិមាណជាតិស្រវឹងសមរម្យ – បញ្ជប់ការជក់បារីជាដាច់ខាត – បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ) ខ) ការពិនិត្យជាតិស្ករ តាមដានជាតិស្ករព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមមែនឫ មិនមែន? នៅពេលបរិភោគចូលទៅ នោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះ ជួយកោសិការរបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល

Posted in Education

ជំងឺខ្សោយបេះដូង គឺជាបញ្ហាចំបងដល់សុខភាពសាធារណៈ!

01

១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure) ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។ ២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង? តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។ – ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។ – អត្រាមរណៈភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ) ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម

Posted in Education

យល់ដឹងពីជំងឺរលាកតម្រងនោមស្រួចស្រាវ!

04

ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។ ១) រោគសញ្ញា៖ – នោមទាស់ (Dysurie) – នោមញឹក (Pollakiurie) – នោមក្រហាយ (Brûlures mictionnelles) – ក្តៅខ្លួនខ្លាំង (ជាទូទៅកម្តៅលើសពី៣៨អង្សា) – រងាញាក់ (Frissons) – ជាញឹកញាប់មានរណ្តំថ្គាម (Claquement des dents) – ឈឺចង្កេះ (ភាគច្រើនឈឺតែម្ខាង) ២) ការធ្វើរោគវិនិច្ឆ័យ៖ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះអោយបានច្បាស់លាស់ ក្រុមគ្រូពេទ្យជំនាញ ត្រូវធ្វើការពិនិត្យអមវេជ្ជសាស្ត្រចាំបាច់ដូចខាងក្រោម៖ –

Posted in Education

តើអ្វីទៅជាការឆ្លុះក្រពះពោះវៀន?

5

ការឆ្លុះក្រពះពោះវៀន គឺជាបែបផែននៃការពិនិត្យអ្នកជំងឺតាមរយៈការសុងក្រពះ ឬពោះវៀនដោយប្រើបំពង់អុបទិចចល័តតូចមួយ។ បំពង់នេះមានភ្ជាប់ម៉ាស៊ីនថតវីដេអូដ៏តូចមួយនៅខាងចុងម្ខាងរបស់វា ដែលអាចឲ្យវេជ្ជបណ្ឌិតមើលឃើញរោគសញ្ញាលើផ្ទៃសរីរាង្គខាងក្នុងរឹតតែច្បាស់។ វិធីសាស្ត្រនេះមានភាពប្រសើរលើសពីរូបភាពពីមុនដែលគេទទួលបានពីការឆ្លុះកម្មរស្មីអេច ការពិនិត្យដោយប្រើការវិភាគតាមកុំព្យូទ័រ (ស៊ី.ធី) និង អឹម អ អាយ ព្រោះវេជ្ជបណ្ឌិតអាចរកឃើញរោគវិនិច្ឆ័យដោយមើលរូបភាព ពីវីដេអូ ឬការថតទុកតែម្តង។ លើសពីនេះទៅទៀត ក្នុងកំឡុងពេលនៃការឆ្លុះ វេជ្ជបណ្ឌិតអាចចាប់យក សាច់ក្រពះដែលសង្ស័យថាមានភាពមិនប្រក្រតីទៅធ្វើកាពិសោធន៍បាន។ ក) តើខ្ញុំត្រូវធ្វើអ្វីខ្លះមុននិងឆ្លុះ? វេជ្ជបណ្ឌិតនឹងធ្វើការណែនាំដល់អ្នកនូវវិធីដែលមានសុវត្ថិភាពបំផុតក្នុងកំឡុងពេល និងក្រោយពេលពិនិត្យរួច។ សូមកុំមានការស្ទាក់ស្ទើរ ក្នុងការទាក់ទងទៅគ្រូពេទ្យព្យាបាល ប្រសិនបើអ្នកមានចម្ងល់ណាមួយ។ ខ) មុនពេលឆ្លុះ – ក្រពះ ៖ លោកអ្នកត្រូវតមពិសាអាហារយ៉ាងហោចណាស់ពី ៦ ទៅ ៨ ម៉ោង និង មិនពិសារអង្គធាតុរាវទាំងឡាយ ៤ម៉ោង មុនពេលពិនិត្យ។

Posted in Education

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម!

4

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។ ក) រោគសញ្ញា៖ ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៍ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា: – ឈឺក្បាល – រោយកញ្ជឹងក – វិលមុខ – ស្រវាំងភ្នែក – ឈាមច្រមុះ ជាដើម។ ចំណាត់ថ្នាក់កំរិតសំពាធឈាម៖ – សំពាធឈាមធម្មតា

Posted in Education

ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែ/ថ្ងៃសម្រាលកូន!

2

១) ថ្ងៃឈឺពោះសំរាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។ – សម្រាលកូនគ្រប់ខែៈ គឺសម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្តាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្តាហ៍ ៣ថ្ងៃ។ – សម្រាលកូនមិនគ្រប់ខែៈ – ក្រោម ៦ខែ = រលូត – ពី ៦ខែទៅ ៨ខែកន្លះ=សម្រាលមុនខែ – កូនលើសខែៈ គឺពី៤១ សប្តាហ៍នៃការបាត់រដូវឡើងទៅ ២) ថ្ងៃទី ១ នៃរដូវចុងក្រោយៈ គឺជា – ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ) – គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ

Posted in Education

ព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល!

2

ការព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដែលមាន ផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។ ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺទាមទារជាដំបូងនូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះពីអ្នកជំងឺផ្ទាល់ រឺអ្នកនៅក្បែរគាត់។ រោគសញ្ញាសំខាន់ៗមាន៖ – ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបាន – ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន) – វៀចមុខភ្លាមៗ សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថេរៈវេលា ៤ម៉ោងដំបូងក្នុងករណី ស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយវិធីសាស្ត្រប្រសិទ្ធិភាពខ្ពស់ដូចប្រទេសជឿនលឿនលើសកលលោក (Thrombolysis) ដែល អាចរំលាយ ដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។ មន្ទីរពេទ្យកាល់ម៉ែតបានដាក់អោយដំណើរការ និងអភិវឌ្ឍន៏បន្តបន្ថែម ក្រោមកិច្ចសហការថ្នាក់តំបន់ និងអន្តរជាតិផ្នែកជំនាញនេះឡើង (Stroke Unit) ដោយមានការចូលរួមពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ -រូបភាពវេជ្ជសាស្រ្ត -ប្រសាទសាស្រ្ត សរសៃឈាម ខួរក្បាល

Posted in Education