ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។
កាលពីថ្ងៃច័ន្ទ ទី13 ខែកុម្ភៈ កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេស៖
– ផ្នែកព្យាបាលជំងឺមហារីក
– ផ្នែករោគវិច្ឆ័យជំងឺមហារីក
– ផ្នែកវះកាត់
– និងផ្នែករូបភាពវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំកិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្តមួយដើម្បីពិនិត្យឡើងវិញ និងរៀបចំអោយកាន់តែប្រសើរអំពីសេចក្តីណែនាំកំរិតមន្ទីរពេទ្យ (hospital guidelines) សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់ ក្នុងគោលបំណងជម្រុញឲ្យការបង្ការ និងព្យាបាលជំងឺមហារីកសុដន់កាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ស្របទៅតាមស្តង់ដាថ្នាក់តំបន់។