ក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកសុដន់!

ការស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្កាញឲ្យឃើញថា ២៥% ទៅ ៣០% នៃជំងឺមហារីកសុដន់ គឺបណ្តាលមកពីការលើសហ្សែនម៉្យាងឈ្មោះ HER2 (HER2 overexpression)។ ការព្យបាលបែបទំនើប និងចំគោលដៅ (Targeted treatment) ដែលមានគោលបំណងសម្លាប់កោសិកាមហារីក និងទប់ស្កាត់ការរាលដាលនៃជំងឺមហារីកសុដន់ ដែលបណ្តាលមកពីការលើសហ្សែន HER2 នេះ គឺជាការព្យាបាលដែលមានប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺមហារីកសុដន់។

មន្ទីរពិសោធន៍វិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពិសោធន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានបំពាក់បច្ចេកវិទ្យា Immunohistochemistry ដើម្បីធ្វើតេស្ត រកការលើសហ្សែន HER2 ដែលបណ្តាលឲ្យកើតជំងឺមហារីកសុដន់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៥ ២២១ ២៩២ ។

Posted in Education