ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា!

ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា។ មន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យថ្នាក់ជាតិទី១ ដែលមានផ្តល់សេវាបង្ការជំងឺមាត់ស្បូនប្រកបដោយបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ជាងគេ។ កន្លងទៅថ្មីៗនេះ គ្រូពេទ្យឯកទេសផ្នែករោគស្រ្តី ផ្នែកជំងឺមហារីក និងផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកកិច្ចប្រជុំពិភាក្សាបែបវិទ្យាសាស្រ្តមួយដើម្បីបង្កើតគោលការណ៍ណែនាំ (guideline) ស្តីពីការបង្ការជំងឺមហារីកមាត់ស្បូន។ ការផ្តល់សេវាបង្ការដោយគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមផ្សំនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការបង្ការជំងឺមហារីកមាត់ស្បូន នឹងធ្វើឲ្យការបង្ការកាន់តែមានប្រសិទ្ធិភាពខ្ពស់!

មន្ទីរពេទ្យកាល់ម៉ែតសូមលើកទឹកចិត្តបង-ប្អូនស្រ្តីគ្រប់រូបឲ្យមកទទួលសេវាបង្ការជំងឺមហារីកមាត់ស្បូន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងដើម្បីចូលរួមកាត់បន្ថយអត្រាកើតនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជា។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។

Cervical cancer is the most common cancer in Cambodian women. Recently, Calmette Hospital organized a consensus meeting on cervical cancer screening guideline establishment in order to help fight cervical cancer. Our experienced teams, equipped with the latest technology, are dedicated to providing the most effective cervical cancer prevention services and to reducing cervical cancer incidence and mortality rate in Cambodia. For more information on cervical cancer prevention, please contact Dr. Hav Monirath via 085 22 12 92.
Image may contain: text
Image may contain: one or more people
Image may contain: 10 people, people sitting and indoor
Image may contain: 3 people, indoor
+10

Posted in News