ជំងឺរន្ធនោមត្បៀតតូច (Rétrécissement de l’urétre)!

ជាធម្មតាបំពង់បង្ហូរទឹកនោមរបស់បុរស គីជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងកំឡុងពេលដែលយើងបត់ជើងតូច។ ការរួមត្បៀតតូចរបស់បំពង់ទឹកនោម គីជាការរួមតូចទំហំនៃបំពង់បង្ហូរនោម។

ក) មូលហេតុ៖
– ការរួមត្បៀតតូចពីកំណើត(Sténoses congénitales)
• ជាករណីកំរ
• ការបើកមិនពេញលេញនូវសន្ទះភ្នាស Uro-génitale
– ការរួមត្បៀតតូចមកពីកំហុសបច្ចេកទេស
• ជាករណីដែលច្រើនកើតឡើងជាញឹកញ៉ាប់
• កើតឡើងនៅក្រោយពេល ដាក់សុងទឹកនោម ឬការលូកចូលនូវឧបករណ៍ថតឆ្លុះ ដែលបណ្តាលឲ្យរហែកភ្នាសខាងក្នុងរបស់បំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយការប៉ះទង្គិចខ្លាំងដែលបណ្តាលឲ្យរហែកបំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយមានការឆ្លងជំងឺ រលាកបំពង់បង្ហូរទឹកនោម

ខ) រោគសញ្ញា៖
– សញ្ញាពាក់ព័ន្ធនឹងការស្ទះទឹកនោម
• នោមពិបាក ទឹកនោមហូរយឺត ហូរដាច់ៗ ឬស្រក់តត់ៗ
• ការពិបាកនោមអាចកើតឡើងភ្លាមៗ ឬ ដោយយឺតៗ រហូតដល់នោមលែងចេញ

គ) ផលវិបាក៖
– ផលវិបាកបន្ទាប់ពីមានការឆ្លងរោគ
• រលាកក្រពេញប្រូស្តាត
• នោមលែងចេញ
• រលាកបំពង់បង្ហូរទឹកនោម
• ខ្សោយតំរងនោម

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
– រកប្រវត្តិធ្លាប់កើតជំងឺរលាកបំពង់បង្ហូរទឹកនោម ធ្លាប់ដាក់សុងនោម ធ្លាប់ឆ្លុះប្លោកនោម ឬធ្លាប់ប៉ះទង្គិច
– ការពិនិត្យមើលរន្ធនោមត្បៀតតូច ឬក្រិន
– ពិនិត្យមើលពោះ រកស្ទះទឹកនោម ក្នុងប្លោកនោម
– ពិនិត្យទឹកនោមរកមេរោគ
– ការថតដោយចាក់ថ្នាំ ដើម្បីមើលទីតាំងដែលត្បៀត

ង) ការព្យាបាល
– ការព្យាបាលដោយវះកាត់តាមផ្លូវធម្មជាតិ
• ការពង្រីកបំពង់បង្ហូរទឹកនោម
• ការកាត់កន្លែងត្បៀតតូចដោយឡាស៊ែ(ម៉ាស៊ីនដង់ដូស្កូប)
• ការដាក់ប្រូតែក្នុងបំពង់ទឹកនោម
– ការព្យាបាលដោយវះកាត់ជួសជុល

សូមបងប្អូន ដែលសង្ស័យថាខ្លួនមានជំងឺខាងលើ អញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងពិភាក្សាអំពីវិធីសាស្រ្តនៃការបង្ការ និងព្យាបាលនៃជំងឺនេះ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

Posted in Education