មន្ទីរពេទ្យកាល់ម៉ែតបានបំពាក់នូវបច្ចេកវិទ្យាថ្មីក្នុងការបង្ការជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្តរកមេរោគ HPV ដែលជាមូលហេតុនៃជំងឺមហារីកមាត់ស្បូន ។ តេស្តថ្មីដែលមានឈ្មោះថា careHPV test នេះ ជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអាឡឺម៉ង់ មានសមត្ថភាពអាចកំណត់បាននូវមេរោគ HPV ប្រភេទកាចសាហាវទាំង ១៤ ប្រភេទដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ។
មន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យដំបូងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលបាននាំយកនូវបច្ចេកវិទ្យាថ្មី តេស្ត careHPV នេះ ។ មន្ទីរពេទ្យនឹងដាក់ឲ្យដំណើរការនូវតេស្តថ្មីនេះ ចាប់ពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ តទៅ ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។
Leave a Reply