ទារកកើតពីម្តាយ ដែលមានជំងឺទឹកនោមផ្អែម!

ជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះមានប្រហែល៣%ចំពោះស្រ្តីមានផ្ទៃពោះទាំង អស់។ ការតេសរកជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះគឺចាប់ផ្តើមនៅពេលស្ត្រីមានគភ៌ចន្លោះពី២៤-២៨សប្តាហ៍។
ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម ដោយសារម្តាយមានកម្រិតជាតិស្ករក្នុងឈាម ខ្ពស់ជាងធម្មតាកំឡុងពេលមានគភ៌។

ស្ត្រីដែលប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ៖
– ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
– ស្រ្តីធាត់
– ស្រ្តីដែលមានផ្ទៃពោះនៅអាយុ៣៥ឆ្នាំឡើងទៅ

ក) ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ ៖
ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះគឺពឹងផ្អែកលើលទ្ធផលជាតិស្ករដែលបូមពីសរសៃឈាមវ៉ែន ដែលមានកម្រិតជាតិស្ករ៖
– កម្រិតជាតិស្ករព្រហាមមុនអាហារ ស្មើឫលើសពី 92mg/dL
– កម្រិតជាតិស្ករមួយម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 180mg/dL
– កម្រិតជាតិស្ករពីរម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 153mg/dL

បញ្ជាក់៖ លទ្ធផលណាមួយក៏បាន ដែលបង្ហាញខាងលើ ចាត់ទុកថាមានទឹកនោមផ្អែម។
ម្តាយដែលជំងឺទឹកនោមផ្អែមមិនបានតាមដានផ្ទៃពោះបានល្អ ទារកអាចប្រឈមមុខនឹងការស្លាប់ក្នុងផ្ទៃ និងការមានភាពមិនធម្មតាក្នុងផ្ទៃម្តាយ។

ខ) ផលប៉ះពាល់ជំងឺទឹកនោមផ្អែម៖
១) ចំពោះម្តាយ
– ក្រឡាភ្លើង
– ទឹកភ្លោះច្រើន
– ជំងឺខូចតំរងនោម
– ជំងឺលើសឈាម
– និងគ្រោះថ្នាក់ផ្សេងៗទៀត
២) ចំពោះគភ៌
– ទារកមានទម្ងន់ច្រើនខុសធម្មតា រឺទារកមានគីឡូតិចជាងអាយុ
– ទារកកើតមិនគ្រប់ខែ
– ទារកខ្សោយក្នុងផ្ទៃ
– ភាពមិនធម្មតាធ្ងន់ធ្ងរពីកំណើតទាក់ទងបេះដូងពីកំណើត ខួរក្បាល ប្រពន្ធ័រំលាយអាហារ និងសិរីរាង្គផ្សេងៗទៀត។

៣) ចំពោះទារកក្រោយសំរាល
– កង្វះជាតិស្ករក្នុងឈាម(< 40mg/dl)ច្រើនកើតនៅ២ម៉ោងក្រោយកើត – កង្វះជាតិកាល់ស្យូមក្នុងឈាម – កង្វះជាតិម៉ាញ៉េស្យូមក្នុងឈាម – ទារកមានវិបត្តិផ្លូវដង្ហើម(4%)ដែលអាចបណ្តាលមកពី៖ • សួតមិនទាន់ទុំ ដែលបណ្តាលមកពីកង្វះសារធាតុSurfactant នៅក្នុងថង់សួត។ • វិបត្តិផ្លូវដង្ហើមរយះពេលខ្លី ដែលបណ្តាលមកពីសល់ទឹកក្នុងសួតក្រោយសម្រាលទាក់ទង នឹងការសម្រាលដោយការវះកាត់ • ការរីកធំនៃសាច់ដុំបេះដូង – ទារកដែលធំលើសពី៤គីឡូអាចមានគ្រោះថ្នាក់ពេលសំរាលចំពោះទារកដូចជា បាក់ឆ្អឹងដៃ(ឆ្អឹងដងកាំបិត) មិនអាចកំរើកដៃបានដោយសារប៉ះពាល់សរសៃប្រសាទដៃ(Paralysie de plexus brachial )។ គ) ការផ្តាំផ្ញើរ៖ ស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមត្រូវការចាំបាច់មានការដានផ្ទៃពោះឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យច្រើនផ្នែកចូលរួមដូចជា ផ្នែកសម្ភព ផ្នែកទារក-កុមារ និងផ្នែកជំងឺទឹកនោមផ្អែម ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព និងដើម្បីកាត់បន្ថយគ្រោះថ្នាក់មុនពេលសម្រាល ក្រោយពេលសម្រាល និងភាពមិនធម្មតាពីកំណើតរបស់ទារក។ អ្នកម្តាយគ្រប់រូបគួរតាមដានផ្ទៃពោះឲ្យបានត្រឹមត្រូវក្នុងកំឡុងពេលមានផ្ទៃពោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះអាចរកឃើញនៅពេលដែលគាត់មកពិនិត្យផ្ទៃពោះ និងសម្រាលនៅកន្លែងដែលមានសុវត្តិភាពដើម្បីកាត់បន្ថយផលវិបាកចំពោះម្តាយនិងទារក។

Posted in Education

Leave a Reply

Your email address will not be published. Required fields are marked *

*