ពិបាកក្នុងការមានគភ៌នៅក្នុងវ័យបន្តពូជមែនទេ?

Infertilité គឺជាការលំបាក ឬពុំអាចមានលទ្ធភាព នឹងមានគភ៌ដូច្នេះជំនួយការវេជ្ជសាស្រ្តក្នុងការឲ្យមានគត៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តបន្តពូជ (Procréation médicale assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌។ បច្ចុប្បន្នអត្រាអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសឧស្សាហូបនីយកម្ម មានអត្រាកើនឡើងវាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសបារាំង គឺស្ថិតនៅអត្រា១៤,១% ស្របតាមការសិក្សានាឆ្នាំ ១៩៨៨ ហើយ ២២,៧ ស្របតាមការសិក្សានាឆ្នាំ ២០១៤។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះបញ្ហាពាក់ពន្ធ័ទៅនឹងករណីវិបាកមានគភ៌ នៅក្នុងវ័យបន្តពូជក៏មានការកើនឡើងគួរឲ្យកត់សំគាល់។

អ្នកជំងឺបានមកពិគ្រោះជំងឺក្រៅនៅផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត មានចំនួន ៩,១២៥ករណី ដែលក្នុងនោះមានចំនួន ១៩៧ករណី នៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ នេះយោងតាមការសិក្សារយៈពេល ៣០ខែនៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញនៃប្រទេសកម្ពុជា។

ក) មូលហេតុ៖
ហើយបញ្ហាខាងលើនេះមានមូលហេតុបណ្តាលមកពី៖
– បញ្ហាសុខភាពបន្តពូជស្រ្តី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា ៖
• វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣%
• ការស្ទះរន្ធដៃស្បូន ២៦%
• អង់ដូមេទ្រីយ៉ូល ៣៧%
• រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២%
• ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយសល់ពីនេះមានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ និង DES Syndrome ស្ទើរគ្មាន។
– រីឯបញ្ហាសុខភាពបន្តពូជបុរសមាន ១៦%។
– ចំពោះបញ្ហារួមទាំងបុរស និងស្រ្តីមាន ៣០%
– បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់នៅឡើយមាន ៣០%។

ខ) ការព្យាបាល៖
ដំណោះស្រាយនៅលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌ៈ
– ការព្យាបាលដោយការវះកាត់ស្របទៅតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាម៉េរាតាមលើពោះ រឺ មាត់ទ្វាស្បូន។
– ការព្យាបាលដោយប្រើប្រាស់ថ្នាំ នៅលើគូស្វាមីទាំងសងខាង។

ដំណោះស្រាយជាចម្បងយើងត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌។

សូមអញ្ជើញលោក-លោកស្រី មកពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាលដែលត្រឹមត្រូវ និងសមស្របនៅលើបញ្ហាពាក់ព័ន្ធនឹងបញ្ហាវិបត្តគ្មានគភ៌។

Posted in Education