ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យ ឬវាយតម្លៃនៃការលេបអាហារ!

ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ជាពន្លឺបង្ហាញផ្លូវដ៏ប្រសើរបំផុតសម្រាប់គ្រូពេទ្យព្យាបាលដោយចលនា!

ក្នុងកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសំដៅកិច្ចប្រឹងប្រែងរក្សាអោយបានកំរិតខ្ពស់នៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាថែទាំនិងព្យាបាល ម៉ាស៊ីនថត និងឆ្លុះរូបភាព ចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ប្រភេទចល័ត ដែលជាឧបករណ៍ថត និងឆ្លុះរូបភាព បំពាក់ដោយប្រព័ន្ធកាម៉េរ៉ាបច្ចេកវិទ្យាចុងក្រោយ HD ផ្អែកលើបច្ចេកទេសនិងមុខងារជាច្រើន អាចពិនិត្យឃើញវិភាគបានយ៉ាងច្បាស់នូវរូបភាពនៅលើអេក្រង់កុំព្យូទ័រ អាចទុកថតជាវីដេអូ និងមើលចំណុចលំអិតឡើងវិញបានគ្រប់ជ្រុងជ្រោយ ហើយត្រូវបានប្រើជាជំនួយសម្រាប់គ្រូពេទ្យយ៉ាងមានសារៈសំខាន់សម្រាប់អ្នកជំងឺផ្នែកប្រពោធនកម្ម និងផ្នែកប្រសាទសាស្រ្ត ដែលមានការលំបាកក្នុងការលេបអាហារ។ ឧបករណ៍បច្ចេកវិទ្យាថ្មី ប្រើប្រព័ន្ធ Digital HD នេះ ជួយសម្រួលគ្រូពេទ្យ ក្នុងតាមដានពិនិត្យមើលដំណើរនិងវាយតម្លៃ នៃការលេបអាហាររបស់អ្នកជំងឺ ដោយផ្តល់នូវរូបភាពច្បាស់ល្អ ជាជំនួយពន្លឺបង្ហាញផ្លូវដ៏មានប្រសិទ្ធភាពបំផុត ដែលធ្វើឲ្យលទ្ធផលនៃការពិនិត្យអ្នកជំងឺទទួលបានជោគជ័យឆាប់រហ័ស ប្រកបដោយគុណភាពនៃការព្យាបាលតាមបច្ចេកទេសខ្ពស់ទាន់សម័យ។

“លទ្ធផលថតឆ្លុះបានជោគជ័យ ឆាប់រហ័ស ប្រកបដោយសុក្រឹតភាព ជាមធ្យោបាយផ្តល់ភាពកក់ក្តៅកម្រិតខ្ពស់បំផុត នោះអ្នកជំងឺលែងមានបញ្ហាចោទអំពីការលេបអាហារ!”

Posted in Events, News