របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី!

មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការជាមួយ Kishokai Medical Corporation និងសាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្តីអំពី “របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី” ក្នុងគោលបំណងសំខាន់ៗ៣ដូចខាងក្រោម៖

១) ផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងទិសដៅកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ។

២) ផ្ទេរនូវបច្ចេកទេសផ្នែកសង្រ្គោះផ្លូវដង្ហើមទារក ដោយបច្ចេកវិទ្យាថ្មី គឺការប្រើប្រាស់កោសិកាដើម ដែលយកចេញពីទងផ្ចិតរបស់ទារកផ្ទាល់ (umbilical cord blood) ។

៣) កិច្ចសហការរវាងមន្ទីរពេទ្យកាល់ម៉ែត Kishokai Medical Corporation និង សាកលវិទ្យាល័យ ណាហ្គោយ៉ា នៃប្រទេសជប៉ុន ក្នុងការអភិវឌ្ឈន៍បច្ចេកវិទ្យាជំនួយក្នុងការបង្កកំណើត (Assisted Reproductive Technology)។

Posted in Events, News