រលាកក្រពេញប្រូស្តាតស្រួចស្រាវ!

ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោមហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។

ក) មូលហេតុនៃការរលាក៖
– បង្កពីមេរោគនៅផ្លូវភេទ
– បង្កពីមេរោគនៅផ្លូវនោម
– បង្កពីមេរោគនៅក្នុងឈាម

ខ) រោគវិនិច្ឆ័យ៖
– បណ្ដំរោគសញ្ញាគ្រុនក្ដៅ
• ក្ដៅខ្លួនលើសពី ៣៨អង្សារសេ
• រងារញាក់ Frisson
• ឈឺក្បាល
• ចុករោយដងខ្លូន
– រោគសញ្ញា ផ្លូវនោម
• នោមក្ដៅក្រហាយផ្សា
• នោមញឹក
• នោមទាស់
• ស្ទះនោម
– បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថាប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង

គ) ការពិនិត្យអមគ្លីនិក ៖
– បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
– ការពិនិត្យទឹកនោម ECBU
– បណ្ដុះមេរោគក្នុងឈាម Hémoculture
– ការពិនិត្យឈាមបន្តែម NFS, CRP

ឃ) ផលវិបាកភ្លាមៗ ៖
– Septicémie à BGN
– ស្ទះនោម
– កខ្ទុះនៅនឹងក្រពេញប្រូស្ដាត Abrès de la prostate
– រលាយពងស្វាស Orchi-épididymite

ង) ការព្យាបាល
– បំបាត់រោគសញ្ញាផ្លូវនោម
– ព្យាបាលការបង្ករោគ

ច) សន្និដ្ឋានរួម
– ជាប្រភេទជំងឺកើតមានញឹកញាប់
– ងាយស្រួលធ្វើរោគវិនិច្ឆ័យ
– ត្រូវការចាំបាច់ការព្យាបាលទាន់ពេល

“សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពីក្រោយពេញវ័យឡើងទៅ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលអោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។”

Posted in Education