វិធីសាស្រ្តទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!

តម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។

ក) តម្រងនោមមានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចំរោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវិតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។

ខ) ដោយសារតួនាទីដ៏សំខាន់មិនអាចខ្លះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែររក្សាសុខភាពតម្រងនោមរបស់យើង តាមរយៈ៖

១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និង គ្រួសតម្រងនោម។

២- ពិសារអាហារដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការបរិភោគ
អាហារផ្អែមពេក ឬក៏ប្រៃ ដើម្បីការពារនិងគ្រប់គ្រងការលើសកំរិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។

៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំដើម្បីធានាបាននូវទំរង់រាងកាយមួយសមស្រប។

៤- ជៀសវាងការពិសារបារី និងស្រា ព្រោះអាចធ្វើអោយខូចខាតសរសៃរឈាម និងប៉ះពាល់សុខភាពតម្រងនោម

៥- ជៀសវាងការប្រើប្រាស់ថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ

៦- កាត់បន្ថយការស្រ្តេស និងសម្រាកឲ្យបានគ្រប់គ្រាន់

៧- ពិនិត្យ និងតាមដានអោយបានទៀងទាត់នូវសុខភាពនិង មុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស
និងជាពិសេសចំពោះលោកអ្នកដែលមានជំងឺលើសឈាម ឬទឹកនោមផ្អែម ព្រោះថាជំងឺទាំងនេះជាមូលហេតុចំបង
ដែលអាបណ្តាលអោយទៅជាជំងឺខ្សោយតម្រងនោមរាំរ៉ៃ ប្រសិនបើមិនមានការព្យាបាលមួយត្រឹមត្រូវ និងជាក់លាក់។

«សូមបងប្អូន ដែលមានបញ្ហាសុខភាព អញ្ញើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសតម្រងនោម នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលអោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។»

Posted in Education