ឧបករណ៍ជំនួយក្នុងការវះកាត់ ជាពិសេសខួរក្បាល និងខួរឆ្អឹងខ្នង!

Microscope opératoire ជាឧបករណ៍ជំនួយដ៏ចាំបាច់ ក្នុងការវះកាត់ជាពិសេសការវះកាត់ខួរក្បាល និងខួរឆ្អឹងខ្នង។ វាមានសមត្ថភាពពង្រីករូបភាពបានច្រើនកម្រិតដែលអាចឲ្យគ្រូពេទ្យមើលឃើញច្បាស់ និងលម្អិតទៅលើកន្លែងដែលត្រូវវះកាត់ ប្រកបដោយប្រសិទ្ធិភាព និងភាពច្បាស់លាស់។

ផលិលផលរបស់អាឡឺម៉ង់ Carl Zeiss នេះជាម៉ាកមួយដែលល្បី និងទទួលស្គាល់ក្នុងពិភពលោក លើគុណភាពខ្ពស់នៃបច្ចេកវិទ្យាMicroscope ហើយដែលគ្រូពេទ្យវះកាត់ខួរក្បាលទាំងឡាយបានទទួលស្គាល់គុណភាពរបស់វា។ យើងមានមោទនៈភាពណាស់ដែលពេលនេះ យើងមានMicroscope ទំនើប និងគុណភាពខ្ពស់សម្រាប់ប្រើប្រាស់ដូចបណ្តាលប្រទេសជឿនលឿនលើពីភពលោក។ ការវិន្និយោគនេះគឺដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

Posted in News