Blog Archives

ការព្យាបាលឈឺជង្គង់ តាមបែបវិទ្យាសាស្ត្រដោយចលនា!

  ជាការព្យាបាលដោយចលនា ស្អំសរសៃ តាមរយៈការធ្វើដោយដៃ ដោយម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និងធ្វើលំហាត់មួយចំនួនទៀតដើម្បីពង្រឹងសន្លាក់សាច់ដុំ។ ក) មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖ – ប៉ះទង្គិច ឬដួលបុកលើជង្គង់ – គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា – រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត) ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖ – ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា – ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខ សាច់ដុំផ្នែកខាងក្រោយ – អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកំលាំងសាច់ដុំ និងលំនឹងជង្គង់ គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?

Posted in Education