Blog Archives

វិធីសាស្រ្តទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!

4

តម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។ ក) តម្រងនោមមានមុខងារសំខាន់ៗដូចជា៖ – ជាទម្រង់ចំរោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម – ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ – ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវិតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។ ខ) ដោយសារតួនាទីដ៏សំខាន់មិនអាចខ្លះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែររក្សាសុខភាពតម្រងនោមរបស់យើង តាមរយៈ៖ ១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និង គ្រួសតម្រងនោម។ ២-

Posted in Education

ជំងឺ “ស្កន់ម្តាយដើម” ឬជំងឺតេតាណូសផ្ចិតទារក ដែលយើងត្រូវដឹង! (Tétanos Néonatal)

1

ប្រជាជនយើងមួយចំនួនធំ នៅតែមានការយល់ច្រលំទាំងស្រុងទៅលើជំងឺ “ស្កន់ម្តាយដើម” ដោយពួកគាត់យល់ថា បើកាលណាកូនៗរបស់ពួកគាត់មានចេញរោគសញ្ញាប្រកាច់នៅអាយុ ១សប្តាហ៍ ទៅ ២សប្តាហ៍ដំបូងនៃជីវិត។ ឪពុកម្តាយ យាយតា យល់ថាកូនរឺចៅពួកគាត់ត្រូវម្តាយដើម (ម្តាយកាលពីជាតិមុន) មកយកជីវិតកូនគាត់ទៅវិញហើយ។ ដូច្នេះធ្វើអោយពួកគាត់ខូចចិត្ត អស់សង្ឃឹមថាគាត់នឹងបាត់បង់កូនទៅ ហើយ បន្ទាប់មកពួកគាត់បានទៅរកគ្រូទាយ គ្រូស្តោះ គ្រូផ្លុំ តែមិនមានប្រយោជន៍អ្វីទាំងអស់ ដែលតាមការពិត ជំងឺនេះត្រូវបានក្រុមគ្រូពេទ្យបច្ចេកទេសហៅថា “ជំងឺតេតាណូសផ្ចិតទារក” ដែលមានមូលហេតុពិតប្រាកដ អាចព្យាបាល និងការពារបានយ៉ាងមានប្រសិទ្ធិភាព។ ពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នាជាទីរាប់អាន ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត សូមលើក យកជំងឺនេះមកបកស្រាយ ដែលមានអត្ថន័យជាសង្ខេបដូចតទៅ៖ ក) មូលហេតុ៖ ជំងឺនេះឆ្លងមកទារកដោយសារមេរោគម្យ៉ាងឈ្មោះ ក្លស្ទ្រីដ្យូម តេតានី (Colstridium tétani)

Posted in Education

កង្វះគ្រាប់ឈាមក្រហមចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ! (Anemia of Chronic kidney disease)

4

នៅប្រទេសកម្ពុជាប្រេវ៉ាឡង់នៃអ្នកជំងឺខ្សោយតម្រងនោមរាំរ៉ៃ ប្រហាក់ប្រហែលទៅនឹង១,២% ចំពោះមនុស្សពេញវ័យ ។ មូលហេតុចំបងពីធំៗដែលបណ្ដាលអោយកើតមានជំងឺខ្សោយតម្រងរាំរ៉ៃ៖ – ទី១ គឺជាផលលំបាកនៃជំងឺទឹកនោមផ្អែម – ទី២ ជាផលលំបាកនៃជំងឺលើសឈាម ដែលកើតឡើងរាំរ៉ៃ ហើយមិនទទួលបាននូវការព្យាបាលមួយត្រឹមត្រូវ។ ជំងឺខ្សោយតម្រងរាំរ៉ៃនេះបានផ្ដល់ផលលំបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គមនុស្ស ដែលមូលហេតុចំបងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម(uremic toxins ) ក្នុងនោះ កង្វះគ្រាប់ឈាមក្រហមក៏ជាផលលំបាកមួយដែលតែងតែកើតឡើងជាញឹកញាប់ផងដែរ។ ក) មូលហេតុជាច្រើនចូលរួម៖ – កង្វះអរម៉ូន EPO (erythropoietin) – ការថយចុះអាយុរបស់គ្រាប់ឈាមក្រហម ៧០-៨០ថ្ងៃ (ធម្មតា១២០ថ្ងៃ) – ការបាត់បង់ជាតិដែក វីតាមីនB9 និងB12 – ការកើនឡើង hepcidine ខ) រោគសញ្ញា៖ – ស្លេកស្លាំងខុសពីធម្មតា

Posted in Education

អាយុ ៨ខែ ២ថ្ងៃ ត្រូវបានធ្វើការវះកាត់បេះដូងសង្គ្រោះជីវិត!

02

កុមារ “ម៉ន ធីម” កើតនៅខែកក្កដា ឆ្នាំ២០១៦។ ម្តាយបានរៀបរាប់ប្រាប់ក្រុមគ្រូពេទ្យយើងថា តាំងពីចាប់កំណើតមក កុមារចំណាយពេលជាច្រើននៅគ្លីនិក និងមន្ទីរពេទ្យកុមារ។ ពេលនោះក្រុមគ្រួពេទ្យកុមារបានប្រាប់ម្តាយថា “ម៉ន ធីម” មានជំងឺបេះដូងពីកំណើត។ ម្តាយបាននាំកុមារទាំងភាពអស់សង្ឃឹមមកអគារកុមារនៃមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។ ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យឯកទេសបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតជាលទ្ធផល៖ កុមារទើបតែបាន ៤,៣គីឡូក្រាម មានប្រហោងថតក្រោមបេះដូងធ្ងន់ធ្ងរ និងត្រូវធ្វើការវះកាត់ជាបន្ទាន់ ពីព្រោះតាមការវិវត្តន៍ពីធម្មជាតិរបស់ជំងឺនេះ អាចឲ្យ ម៉ន ធីម ប្រឈមមុខនឹងការហួសពេលវះកាត់ក្នុងពេលឆាប់ៗខាងមុខ។ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមគ្រូពេទ្យឯកទេសបេះដូង មកពីសកលវិទ្យាល័យ MOTOL UNIVERSITY នៃសាធារណៈរដ្ឋឆែក និងក្រុមគ្រូពេទ្យឯកទេសបេះដូងនៃមន្ទីពេទ្យកាល់ម៉ែត ម៉ន ធីម ត្រូវបានធ្វើការវះកាត់សង្គ្រោះជីវិត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ ជាការវះកាត់មួយដែលលំបាក ហើយត្រូវចំណាយពេលរហូតជិត

Posted in Education

ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD)!

4

ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ និង មានការត្បៀតទងសួតជាប្រចាំ ដែលបង្កឡើងដោយសារធាតុពុលផ្លូវដង្ហើមផ្សេងៗជាពិសេសផ្សែងបារី។ ជំងឺនេះត្រូវបានគេដឹងថាមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស (៦៥លាននាក់ នៅឆ្នាំ ២០០៥ និងប្រហាក់ប្រហែល ២០០លាននាក់នៅឆ្នាំ២០១០) និងទទួលខុសត្រូវអត្រាមរណៈ ៥% នៃអត្រាមរណៈទាំងអស់នៅឆ្នាំ២០០៥ (គឺជាង ៣លាននាក់ដែលបានស្លាប់ដោយសារជំងឺនេះ)។ អត្រាមរណៈដ៏ខ្ពស់នេះ ត្រូវបានទស្សន៏ទាយថានឹងស្ថិតនៅលំដាប់ទី ៣ នៅឆ្នាំ២០៣០។ ១) កត្តាបង្ក៖ កត្តាដែលបង្កអោយមានជំងឺស្ទះផ្លូវដង្ហើមមាន÷ – កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។ – កត្តាពុលបរិស្ថាន ។ – កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំងផ្សែងធូប ផ្សែងចង្រ្កាន ដោយសារការដុតអូស ឬធ្យូង និងផ្សែងធូបមូសជាដើម)។

Posted in Education

ជំងឺរលាកសួតស្រួចស្រាវ (បង្កដោយមេរោគ)!

2

ជំងឺរលាកសួតគឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយ:ផ្លូវដង្ហើម។ វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។ តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាពឬសម្រាកពេទ្យ បានទាន់ពេលវេលា និងទទួលយកការព្យាបាលពីគ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះគឺអាចព្យាបាលឲ្យជាសះស្បើយបាន។ ១) រោគសញ្ញា÷ អ្នកដែលកើតជំងឺរលាកសួតមានអាការៈ – គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ) – ឈឺក្នុងទ្រូង ដូចគេចាក់ – ហត់ដង្ហក់ មានដង្ហើមញាប់ – ក្អក ពុំមានស្លេស ឬមានស្លេស និងអាចមានក្លិន – វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។ ២) មូលហេតុ÷ មេរោគបង្កឲ្យមានជំងឺរលាកសួត

Posted in Education

ពិបាកក្នុងការមានគភ៌នៅក្នុងវ័យបន្តពូជមែនទេ?

01-Blue

Infertilité គឺជាការលំបាក ឬពុំអាចមានលទ្ធភាព នឹងមានគភ៌ដូច្នេះជំនួយការវេជ្ជសាស្រ្តក្នុងការឲ្យមានគត៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តបន្តពូជ (Procréation médicale assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌។ បច្ចុប្បន្នអត្រាអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសឧស្សាហូបនីយកម្ម មានអត្រាកើនឡើងវាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសបារាំង គឺស្ថិតនៅអត្រា១៤,១% ស្របតាមការសិក្សានាឆ្នាំ ១៩៨៨ ហើយ ២២,៧ ស្របតាមការសិក្សានាឆ្នាំ ២០១៤។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះបញ្ហាពាក់ពន្ធ័ទៅនឹងករណីវិបាកមានគភ៌ នៅក្នុងវ័យបន្តពូជក៏មានការកើនឡើងគួរឲ្យកត់សំគាល់។ អ្នកជំងឺបានមកពិគ្រោះជំងឺក្រៅនៅផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត មានចំនួន ៩,១២៥ករណី ដែលក្នុងនោះមានចំនួន ១៩៧ករណី នៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ នេះយោងតាមការសិក្សារយៈពេល ៣០ខែនៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញនៃប្រទេសកម្ពុជា។ ក) មូលហេតុ៖ ហើយបញ្ហាខាងលើនេះមានមូលហេតុបណ្តាលមកពី៖ –

Posted in Education

រលាកក្រពេញប្រូស្តាតស្រួចស្រាវ!

01

ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោមហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។ ក) មូលហេតុនៃការរលាក៖ – បង្កពីមេរោគនៅផ្លូវភេទ – បង្កពីមេរោគនៅផ្លូវនោម – បង្កពីមេរោគនៅក្នុងឈាម ខ) រោគវិនិច្ឆ័យ៖ – បណ្ដំរោគសញ្ញាគ្រុនក្ដៅ • ក្ដៅខ្លួនលើសពី ៣៨អង្សារសេ • រងារញាក់ Frisson • ឈឺក្បាល • ចុករោយដងខ្លូន – រោគសញ្ញា ផ្លូវនោម • នោមក្ដៅក្រហាយផ្សា • នោមញឹក • នោមទាស់ • ស្ទះនោម –

Posted in Education

អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?

2

អាស៊ីតអ៊ុករិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិ ពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កំរិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តំរងនោម។ ក) អាហារដែលសំបូរដោយសារធាតុ ពុយរីន មានដូចជា៖ – ប្រភេទសាច់ៈ គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ – ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង – ប្រភេទបន្លែផ្លែឈើៈ • ផ្សិត • ស្ពៃក្ដោប • ខាត់ណា • ផ្កាខាត់ណា • ទំពាំងបារាំង និងសណ្ដែកខៀវ…។

Posted in Education

ទារកកើតពីម្តាយ ដែលមានជំងឺទឹកនោមផ្អែម!

2

ជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះមានប្រហែល៣%ចំពោះស្រ្តីមានផ្ទៃពោះទាំង អស់។ ការតេសរកជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះគឺចាប់ផ្តើមនៅពេលស្ត្រីមានគភ៌ចន្លោះពី២៤-២៨សប្តាហ៍។ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម ដោយសារម្តាយមានកម្រិតជាតិស្ករក្នុងឈាម ខ្ពស់ជាងធម្មតាកំឡុងពេលមានគភ៌។ ស្ត្រីដែលប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ៖ – ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម – ស្រ្តីធាត់ – ស្រ្តីដែលមានផ្ទៃពោះនៅអាយុ៣៥ឆ្នាំឡើងទៅ ក) ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ ៖ ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះគឺពឹងផ្អែកលើលទ្ធផលជាតិស្ករដែលបូមពីសរសៃឈាមវ៉ែន ដែលមានកម្រិតជាតិស្ករ៖ – កម្រិតជាតិស្ករព្រហាមមុនអាហារ ស្មើឫលើសពី 92mg/dL – កម្រិតជាតិស្ករមួយម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 180mg/dL – កម្រិតជាតិស្ករពីរម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 153mg/dL បញ្ជាក់៖ លទ្ធផលណាមួយក៏បាន ដែលបង្ហាញខាងលើ ចាត់ទុកថាមានទឹកនោមផ្អែម។ ម្តាយដែលជំងឺទឹកនោមផ្អែមមិនបានតាមដានផ្ទៃពោះបានល្អ ទារកអាចប្រឈមមុខនឹងការស្លាប់ក្នុងផ្ទៃ

Posted in Education