Blog Archives

ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ!

2

យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។ ក) ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។ ២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូថ)។ ខ) សភាពនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ៖ ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ មានលក្ខណៈជា៖ – ការក្អួតឈាមខ្មៅ ដុំៗ – ឈាមខ្មៅលាយចំណីអាហារ – រឺក៏ឈាមស្រស់ៗ ច្រើន រឺ តិច ទៅតាមការក្អួត។ បញ្ជាក់៖ ជាទូទៅការធ្លាក់ឈាមខាងលើ ក៏អាចជម្រុញអោយឈាមមានការធ្លាក់មកតាមបាតដែរ ដោយភាគច្រើនលាមកមានពណ៌ខ្មៅ ឬ ខ្មៅលាយឈាមក្រហម(ករណីនេះបណ្ដាលមកពីរលាកដំបៅបំពងអាហារ ក្រពះ និងដើមពោះវៀនតូច ឬ ដុះសាច់ក្នុងបំពង់អាហារ ដុះសាច់ក្រពះ

Posted in Education

ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

16

ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ យើងដឹងហើយថា អត្រានៃអ្នកកើតជំងឺរបេង គឺកើតមានភាគច្រើននៅប្រទេសដែលក្រីក្រ ឬប្រទេសដែលកំពុងអភិវឌ្ឈន៍ដូចជាប្រទេសកម្ពុជាយើង។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម ពួកគាត់មានកាយសម្បទាថយចុះ មិនមាំទាំដូចទៅនឹងអ្នកដែលមានសុខភាពធម្មតាឡើយ ហេតុនេះហើយ មេរោគរបេងងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ពួកគាត់ ហើយបង្កើតទៅជារោគសញ្ញាដែលនាំឲ្យកើតជំងឺរបេងនៅពេលក្រោយ។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺ មានច្រើនជាង២ទៅ៣ដង ជាពិសេសគឺក្រុមអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកនោមផ្អែមគឺខ្ពស់ជាង ៤ទៅ៥ដង ធៀបជាមួយអ្នកដែលកើតរបេងហើយគ្មានទឹកនោមផ្អែម។ ហេតុដូចនេះសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគឺមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ដឹង និងបង្ការុករកជំងឺរបេង។ ក) តើនៅពេលណាអ្នកជំងឺទឹកនោមផ្អែមសង្ស័យថាខ្លួនគាត់អាចមានជំងឺរបេង? នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានលេចចេញជារោគសញ្ញាដូចជា៖ – អស់កំលាំង ល្ហិតល្ហៃ

Posted in Education

គ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់សារធាតុញៀន!

4

សារធាតុញៀនមានច្រើនប្រភេទ ក្នុងនោះមានសារធាតុមួយចំនួនដែលយើងជួបប្រទះជាញឹកញាប់ និងបង្ករផលវិបាកដល់អ្នកប្រើប្រាស់ ដូចជា មេតំហ្វេតាមីន(Méthamphétamine) អំហ្វេតាមីន(Amphétamine) កញ្ឆា(Cannabis) កូកាអ៊ីន(Cocaïne) និងEctasy ជាដើម ល។ ជាទូទៅសារធាតុទាំងនេះអាចបង្ករបញ្ហាដល់ អ្នកប្រើប្រាស់ ឲ្យបាត់បង់នូវភាពជាម្ចាស់ការក្រោយពីការប្រើប្រាស់លើសកំរិត រឺប្រើជាប្រចាំ។ ផលវិបាកទាំង នោះរួមមាន ការរំខានក្នុងការបំពេញភារកិច្ច ការសិក្សា ជីវភាពរស់នៅ និងសង្គម។ រោគសញ្ញា នៃការបង្ករឡើងដោយសារធាតុញៀន ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ប្រភេទ៖ ១) Méthamphétamine និង Amphétamine៖ មិនឃ្លានអាហារ ចុះស្គម រីកប្រសីភ្នែក ឆាប់ផ្អើល ធ្លាក់ទឹកចិត្ត បាត់បង់វិចារណញាណ បែកញើសជោគខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភណ៍ កាច

Posted in Education

ជំងឺស្ទះសរសៃឈាមបេះដូង! (Heart attack)

2

១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង? – គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។ – ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។ ២) មូលហេតុ៖ ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។ ៣) ក្រុមមនុស្សដែលប្រឈមមុខ៖ – វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ) – លើសទម្ងន់ – មានជំងឺលើសឈាម – មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម – មានជំងឺលើសជាតិខ្លាញ់ (High cholesterol) –

Posted in Education

ការលាងឈាម ពេលដែលតម្រងនោមលែងដំណើរការ!

2

ជាធម្មតា មនុស្សទូទៅមានតម្រងនោម(Rein) ចំនួន២ ខាងឆ្វេង និងខាងស្តាំ។ តម្រងនោមទាំងពីរមានមុខងារក្នុងការច្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាម ដូចជាជាតិអ៊ុយរ៉េ(Urée) និងសំរបសំរួលសារជាតិ អ៊ីយ៉ុងមួយចំនួន(Potasium, Hydrogène,…)។ នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹកនិងសារជាតិពុលទាំងនោះនឹងកើនឡើង ដែលធ្វើអោយអ្នកជំងឺ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជាហើមសួត(Oedème aiguë du poumon hémodynamique)ជាដើម។ លាងឈាម (Hémodialyse) គឺជាបច្ចេកទេសក្នុងការសំអាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺនៅពេលដែលតម្រងនោមឈប់ដំណើរការស្ទើតែទាំងស្រុង។ ការលាងឈាមប្រព្រឹត្តទៅដោយការបូមឈាមរបស់អ្នកជំងឺតាមសរសៃឈាម ដែលបានជួសជុលទុក (Fistule artéro-veineuse) រឺ តាម Cathéter central រួចបញ្ចូលទៅក្នុងម៉ាស៊ីនដើម្បីច្រោះសារជាតិពុល និងទឹកដែលលើសចេញពីក្នុងឈាម។ ការសំអាតឈាមនេះត្រូវធ្វើក្នុងរយៈពេលបួនម៉ោង និងចំនួន ៣ដងក្នុង ១សប្តាហ៍។ ការលាងឈាម ជាការព្យាបាលបណ្តោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាវ

Posted in Education

ការយល់ដឹងអំពីជំងឺទល់លាមករ៉ាំរៃ!

4

ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។ ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឬសគុលដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជាៈ ការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម…។ ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖ – ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ) – ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome) – ជំងឺខ្សោយក្រពេញមេអំបៅ (Hypothyroidism) – ជំងឺរលាកពោះវៀនធំរ៉ាំរៃ – និងមានជំងឺប្រចាំរាងកាយផ្សេងៗទៀតដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺដែលបណ្តាលអោយខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ

Posted in Education

ការប្រកាច់របស់ទារកអាយុក្រោម ២៨ថ្ងៃ! (Convulsion Néonatale)

Neo-18-Jan-2017-(3)

ភាគច្រើន ទារកអាយុក្រោម២៨ថ្ងៃ ដែលប្រកាច់ គឺមកពីមានការប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទ។ កាលណាទារកប្រកាច់ យើងអាចសន្និដ្ឋានបានពីផលប៉ះពាល់ដល់ការវិវត្តិន៍នៃផ្នែកបញ្ញាស្មារតី និងកាយសម្បទាទៅថ្ងៃមុខ។ ទារកអាចប្រកាច់មួយចំហៀងខ្លួន ឬក៏ប្រកាច់ពេញតួខ្លួន។ ក) រោគសញ្ញា និងសណ្ឋាន៖ រោគសញ្ញាដែលបញ្ជាក់ថាទារកប្រកាច់មានៈ – ចលនាទំពារ – ចលនារបៀបធាក់កង់ – ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។ ការប្រកាច់របស់ទារកមាន ៣ សណ្ឋានៈ      ១. Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ ចលនាក្នុង១វិនាទី  

Posted in Education

របបអាហារត្រឹមត្រូវ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

4

របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់! ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។ ១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖ – អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ – សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។ – សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកំរិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។ – កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ – សារធាតុផូស្វ័រ (phosphorus):

Posted in Education

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) រឺក៏ ស្តេរយ (Steroids) មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា!

4

ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលបងប្អូនប្រជាជនយើងចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ប្រភេទថ្នាំចាក់មានៈ (Triamcinolone methylprednisolone…)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតាមមាត់ (Becotide, Serritide…) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…)។ ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ អ្វីដែលយើងសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកអោយហូបបាន

Posted in Education

ការបង្ករោគពីធ្មេញ អាចមានគ្រោះថ្នាក់ដល់ជីវិត! (Dental Infection can be life-threatening)

02

នៅពេលលោកអ្នកឈឺធ្មេញហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) សូមប្រញាប់មកជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។ ១) មូលហេតុធំៗ និងសំខាន់ៗ៖ – ការបង្ករោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធឬសធ្មេញមិនបានត្រឹមត្រូវ – ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ – ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក – ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ) ២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖ – ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ • ផ្នែកធ្មេញខាងលើៈ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។ • ផ្នែកធ្មេញខាងក្រោមៈ

Posted in Education