Blog Archives

របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី!

8

មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការជាមួយ Kishokai Medical Corporation និងសាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្តីអំពី “របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី” ក្នុងគោលបំណងសំខាន់ៗ៣ដូចខាងក្រោម៖ ១) ផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងទិសដៅកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ។ ២) ផ្ទេរនូវបច្ចេកទេសផ្នែកសង្រ្គោះផ្លូវដង្ហើមទារក ដោយបច្ចេកវិទ្យាថ្មី គឺការប្រើប្រាស់កោសិកាដើម ដែលយកចេញពីទងផ្ចិតរបស់ទារកផ្ទាល់ (umbilical cord blood) ។ ៣) កិច្ចសហការរវាងមន្ទីរពេទ្យកាល់ម៉ែត Kishokai Medical Corporation

Posted in Events, News

កិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្ត អំពីជំងឺមហារីកសុដន់!

2

ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ កាលពីថ្ងៃច័ន្ទ ទី13 ខែកុម្ភៈ កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេស៖ – ផ្នែកព្យាបាលជំងឺមហារីក – ផ្នែករោគវិច្ឆ័យជំងឺមហារីក – ផ្នែកវះកាត់ – និងផ្នែករូបភាពវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំកិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្តមួយដើម្បីពិនិត្យឡើងវិញ និងរៀបចំអោយកាន់តែប្រសើរអំពីសេចក្តីណែនាំកំរិតមន្ទីរពេទ្យ (hospital guidelines) សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់ ក្នុងគោលបំណងជម្រុញឲ្យការបង្ការ និងព្យាបាលជំងឺមហារីកសុដន់កាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ស្របទៅតាមស្តង់ដាថ្នាក់តំបន់។

Posted in Events, News

សិក្ខាសាលាកម្ពុជា-ជប៉ុន លើកទី២ ស្តីអំពី “បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម”!

01

ជំងឺមហារីកប្រព័ន្ធរំលាយអារហារ និងថ្លើម គឺជាជំងឺមហារីកដែលកើតមានជាញឹកញាប់នៅលើប្រជាជនកម្ពុជា។ ស្ថិតិចុងក្រោយពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជា ជាពិសេស បុរសមានអត្រាកើត (incidence) និង ស្លាប់ (mortality) ដោយសារជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួនអ្នកកើតប្រហែលជាង២២០០ករណីក្នុង១ឆ្នាំ ដែលក្នុងនោះជាង ៩៥% នៃអ្នកជំងឺបានទទួលមរណៈភាព (គិតជាចំនួនសរុបជាង ២១០០ ករណី ក្នុង១ឆ្នាំ)។ មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការពីសាលកវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បាននិងកំពុងរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុនលើកទី២ស្តីអំពី បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិង ការព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែ កុម្ភៈ ឆ្នាំ២០១៧។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ៣ គឺ៖ ១-

Posted in Events, News

ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យ ឬវាយតម្លៃនៃការលេបអាហារ!

2

ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ជាពន្លឺបង្ហាញផ្លូវដ៏ប្រសើរបំផុតសម្រាប់គ្រូពេទ្យព្យាបាលដោយចលនា! ក្នុងកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសំដៅកិច្ចប្រឹងប្រែងរក្សាអោយបានកំរិតខ្ពស់នៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាថែទាំនិងព្យាបាល ម៉ាស៊ីនថត និងឆ្លុះរូបភាព ចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ប្រភេទចល័ត ដែលជាឧបករណ៍ថត និងឆ្លុះរូបភាព បំពាក់ដោយប្រព័ន្ធកាម៉េរ៉ាបច្ចេកវិទ្យាចុងក្រោយ HD ផ្អែកលើបច្ចេកទេសនិងមុខងារជាច្រើន អាចពិនិត្យឃើញវិភាគបានយ៉ាងច្បាស់នូវរូបភាពនៅលើអេក្រង់កុំព្យូទ័រ អាចទុកថតជាវីដេអូ និងមើលចំណុចលំអិតឡើងវិញបានគ្រប់ជ្រុងជ្រោយ ហើយត្រូវបានប្រើជាជំនួយសម្រាប់គ្រូពេទ្យយ៉ាងមានសារៈសំខាន់សម្រាប់អ្នកជំងឺផ្នែកប្រពោធនកម្ម និងផ្នែកប្រសាទសាស្រ្ត ដែលមានការលំបាកក្នុងការលេបអាហារ។ ឧបករណ៍បច្ចេកវិទ្យាថ្មី ប្រើប្រព័ន្ធ Digital HD នេះ ជួយសម្រួលគ្រូពេទ្យ

Posted in Events, News

សេវាពិនិត្យមាត់ស្បូន ដោយឥតគិតថ្លៃ!

Cevical-Cancer

មន្ទីរពេទ្យកាល់ម៉ែតសូមជម្រាបជូនដំណឹងដល់បងប្អូនស្រ្តីទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យកាល់ម៉ែតនឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនលើកទី៨ ដោយមានការផ្តល់សេវាពិនិត្យមាត់ស្បូនដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃ ៨ ខែកុម្ភៈ ដល់ថ្ងៃ ៨ ខែមីនា ឆ្នាំ ២០១៧ ។ សូមបងប្អូនស្រ្តីដែលរៀបការរួច និងមានអាយុចាប់ពី ៣០ ដល់ ៥០ ឆ្នាំ ដែលមិនឆ្លាប់បានពិនិត្យមាត់ស្បូនក្នុងកំឡុង១ឆ្នាំ ឬ ២ឆ្នាំមុន មេត្តាទូរស័ព្ទមកចុះឈ្មោះឲ្យបានរួសរាន់ តាមរយៈលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។ សម្រាប់ព័ត៌មានបន្ថែម សូមចោទជាសំនួរនៅលើសេចក្តីប្រកាសនេះ។ សូមអរគុណ។

Posted in Events, News