Blog Archives

របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី!

8

មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការជាមួយ Kishokai Medical Corporation និងសាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្តីអំពី “របកគំហើញថ្មី និងទស្សនៈវិស័យលើផ្នែកសម្ភព និងវេជ្ជសាស្រ្តនៃការជួសជុលកោសិកាថ្មី” ក្នុងគោលបំណងសំខាន់ៗ៣ដូចខាងក្រោម៖ ១) ផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងទិសដៅកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ។ ២) ផ្ទេរនូវបច្ចេកទេសផ្នែកសង្រ្គោះផ្លូវដង្ហើមទារក ដោយបច្ចេកវិទ្យាថ្មី គឺការប្រើប្រាស់កោសិកាដើម ដែលយកចេញពីទងផ្ចិតរបស់ទារកផ្ទាល់ (umbilical cord blood) ។ ៣) កិច្ចសហការរវាងមន្ទីរពេទ្យកាល់ម៉ែត Kishokai Medical Corporation

Posted in Events, News

កិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្ត អំពីជំងឺមហារីកសុដន់!

2

ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ កាលពីថ្ងៃច័ន្ទ ទី13 ខែកុម្ភៈ កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេស៖ – ផ្នែកព្យាបាលជំងឺមហារីក – ផ្នែករោគវិច្ឆ័យជំងឺមហារីក – ផ្នែកវះកាត់ – និងផ្នែករូបភាពវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំកិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្តមួយដើម្បីពិនិត្យឡើងវិញ និងរៀបចំអោយកាន់តែប្រសើរអំពីសេចក្តីណែនាំកំរិតមន្ទីរពេទ្យ (hospital guidelines) សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់ ក្នុងគោលបំណងជម្រុញឲ្យការបង្ការ និងព្យាបាលជំងឺមហារីកសុដន់កាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ស្របទៅតាមស្តង់ដាថ្នាក់តំបន់។

Posted in Events, News

ម៉ាស៊ីនអង់ហ្យូក្រាហ្វី (Angiography) ថ្មីមួយគ្រឿងទៀត សម្រាប់សង្គ្រោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង កំពុងបំពាក់បន្ថែម!

22

ជំងឺស្ទះសរសៃឈាមបេះដូង (heart attack) គឹជាឃាតករលាក់មុខដែលបានឆក់យកអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងជាច្រើន និងក្នុងរយៈពេលមួយពព្រិចភ្នែក។ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ និងទាន់ពេលវេលា ដោយពង្រីកសរសៃឈាមបេះដូងដែលស្ទះឲ្យដំណើរការវិញ (ឲ្យបានមុន១២ម៉ោង) នោះទេ អ្នកជំងឺនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ណាស់ រហូតដល់ លើសពី៣០%។ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលកំពុងប្រើប្រាស់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន យើងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អាយុជីវិតនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង ឲ្យមកនៅក្រោម ៣%។ ដោយយោងទៅតាមតម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ពេលនេះមន្ទីរពេទ្យកាល់ម៉ែតកំពុងតែបំពាក់បន្ថែមនូវម៉ាស៊ីនអង់ហ្យូក្រាហ្វី (Angiography) ថ្មីមួយគ្រឿងទៀតម៉ាក “SIEMEN” Model ARTIS ONE ដែលជាផលិតផលដ៏ទំនើបរបស់ប្រទេសអាឡឺម៉ង់។ ម៉ាស៊ីនអង់ហ្យូក្រាហ្វីនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង (Heart Attack)។ ការបំពាក់បន្ថែមនេះ សំដៅពង្រឹងគុណភាពនៃការព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់បន្ថែមទៀត ដែលអាចកាត់បន្ថយអត្រាមរណភាពរបស់ប្រជាជនកម្ពុជាឲ្យមានកម្រិតទាបបំផុត។

Posted in News

ឧបករណ៍ជំនួយក្នុងការវះកាត់ ជាពិសេសខួរក្បាល និងខួរឆ្អឹងខ្នង!

26

Microscope opératoire ជាឧបករណ៍ជំនួយដ៏ចាំបាច់ ក្នុងការវះកាត់ជាពិសេសការវះកាត់ខួរក្បាល និងខួរឆ្អឹងខ្នង។ វាមានសមត្ថភាពពង្រីករូបភាពបានច្រើនកម្រិតដែលអាចឲ្យគ្រូពេទ្យមើលឃើញច្បាស់ និងលម្អិតទៅលើកន្លែងដែលត្រូវវះកាត់ ប្រកបដោយប្រសិទ្ធិភាព និងភាពច្បាស់លាស់។ ផលិលផលរបស់អាឡឺម៉ង់ Carl Zeiss នេះជាម៉ាកមួយដែលល្បី និងទទួលស្គាល់ក្នុងពិភពលោក លើគុណភាពខ្ពស់នៃបច្ចេកវិទ្យាMicroscope ហើយដែលគ្រូពេទ្យវះកាត់ខួរក្បាលទាំងឡាយបានទទួលស្គាល់គុណភាពរបស់វា។ យើងមានមោទនៈភាពណាស់ដែលពេលនេះ យើងមានMicroscope ទំនើប និងគុណភាពខ្ពស់សម្រាប់ប្រើប្រាស់ដូចបណ្តាលប្រទេសជឿនលឿនលើពីភពលោក។ ការវិន្និយោគនេះគឺដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

Posted in News

សិក្ខាសាលាកម្ពុជា-ជប៉ុន លើកទី២ ស្តីអំពី “បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម”!

01

ជំងឺមហារីកប្រព័ន្ធរំលាយអារហារ និងថ្លើម គឺជាជំងឺមហារីកដែលកើតមានជាញឹកញាប់នៅលើប្រជាជនកម្ពុជា។ ស្ថិតិចុងក្រោយពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជា ជាពិសេស បុរសមានអត្រាកើត (incidence) និង ស្លាប់ (mortality) ដោយសារជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួនអ្នកកើតប្រហែលជាង២២០០ករណីក្នុង១ឆ្នាំ ដែលក្នុងនោះជាង ៩៥% នៃអ្នកជំងឺបានទទួលមរណៈភាព (គិតជាចំនួនសរុបជាង ២១០០ ករណី ក្នុង១ឆ្នាំ)។ មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការពីសាលកវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បាននិងកំពុងរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុនលើកទី២ស្តីអំពី បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិង ការព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែ កុម្ភៈ ឆ្នាំ២០១៧។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ៣ គឺ៖ ១-

Posted in Events, News

វគ្គបណ្តុះបណ្តាលមេកានិកនៃដំណកដង្ហើម និងមុខងារក្នុងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម!

14

វគ្គបណ្តុះបណ្តាលមេកានិកនៃដំណកដង្ហើម និងមុខងារក្នុងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម!!! Workshop training mechanism ventilation and function of respirator ការសិក្សាអំពីមេកានិកនៃដំណកដង្ហើម និងមុខងារក្នុងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ក្រោមការបង្ហាត់បង្រៀនបន្ថែមដោយលោកស្រី Da Cora Sack មកពី Washington University ក្នុងគោលដៅ ពង្រឹងសមត្ថភាព ក្នុងការប្រើជំនួយដំណកដង្ហើមដល់អ្នកជំងឺ ដែលខ្សោយមុខងារផ្លូវដង្ហើម ឲ្យបានសមស្របតាមតម្រូវការចាំបាច់របស់អ្នកជំងឺ ជាពិសេសប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ទៅតាមបច្ចេកទេសនៃការព្យាបាលជំងឺ។

Posted in News

ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា!

04

ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា។ មន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យថ្នាក់ជាតិទី១ ដែលមានផ្តល់សេវាបង្ការជំងឺមាត់ស្បូនប្រកបដោយបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ជាងគេ។ កន្លងទៅថ្មីៗនេះ គ្រូពេទ្យឯកទេសផ្នែករោគស្រ្តី ផ្នែកជំងឺមហារីក និងផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកកិច្ចប្រជុំពិភាក្សាបែបវិទ្យាសាស្រ្តមួយដើម្បីបង្កើតគោលការណ៍ណែនាំ (guideline) ស្តីពីការបង្ការជំងឺមហារីកមាត់ស្បូន។ ការផ្តល់សេវាបង្ការដោយគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមផ្សំនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការបង្ការជំងឺមហារីកមាត់ស្បូន នឹងធ្វើឲ្យការបង្ការកាន់តែមានប្រសិទ្ធិភាពខ្ពស់! មន្ទីរពេទ្យកាល់ម៉ែតសូមលើកទឹកចិត្តបង-ប្អូនស្រ្តីគ្រប់រូបឲ្យមកទទួលសេវាបង្ការជំងឺមហារីកមាត់ស្បូន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងដើម្បីចូលរួមកាត់បន្ថយអត្រាកើតនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជា។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។ Cervical cancer is the most common cancer in Cambodian women. Recently, Calmette Hospital organized a

Posted in News

ដំណឺងល្អសម្រាប់ស្រ្តីគ្រប់រូប!

1

មន្ទីរពេទ្យកាល់ម៉ែតបានបំពាក់នូវបច្ចេកវិទ្យាថ្មីក្នុងការបង្ការជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្តរកមេរោគ HPV ដែលជាមូលហេតុនៃជំងឺមហារីកមាត់ស្បូន ។ តេស្តថ្មីដែលមានឈ្មោះថា careHPV test នេះ ជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអាឡឺម៉ង់ មានសមត្ថភាពអាចកំណត់បាននូវមេរោគ HPV ប្រភេទកាចសាហាវទាំង ១៤ ប្រភេទដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ។ មន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យដំបូងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលបាននាំយកនូវបច្ចេកវិទ្យាថ្មី តេស្ត careHPV នេះ ។ មន្ទីរពេទ្យនឹងដាក់ឲ្យដំណើរការនូវតេស្តថ្មីនេះ ចាប់ពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ តទៅ ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។

Posted in News

ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យ ឬវាយតម្លៃនៃការលេបអាហារ!

2

ម៉ាស៊ីនថត និងឆ្លុះរូបភាពចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ជាពន្លឺបង្ហាញផ្លូវដ៏ប្រសើរបំផុតសម្រាប់គ្រូពេទ្យព្យាបាលដោយចលនា! ក្នុងកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសំដៅកិច្ចប្រឹងប្រែងរក្សាអោយបានកំរិតខ្ពស់នៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាថែទាំនិងព្យាបាល ម៉ាស៊ីនថត និងឆ្លុះរូបភាព ចល័ត សម្រាប់ធ្វើរោគវិនិច្ឆ័យឬវាយតម្លៃនៃការលេបអាហារ “Fiberoptic Endoscopic Evaluation of Swallowing” ប្រភេទចល័ត ដែលជាឧបករណ៍ថត និងឆ្លុះរូបភាព បំពាក់ដោយប្រព័ន្ធកាម៉េរ៉ាបច្ចេកវិទ្យាចុងក្រោយ HD ផ្អែកលើបច្ចេកទេសនិងមុខងារជាច្រើន អាចពិនិត្យឃើញវិភាគបានយ៉ាងច្បាស់នូវរូបភាពនៅលើអេក្រង់កុំព្យូទ័រ អាចទុកថតជាវីដេអូ និងមើលចំណុចលំអិតឡើងវិញបានគ្រប់ជ្រុងជ្រោយ ហើយត្រូវបានប្រើជាជំនួយសម្រាប់គ្រូពេទ្យយ៉ាងមានសារៈសំខាន់សម្រាប់អ្នកជំងឺផ្នែកប្រពោធនកម្ម និងផ្នែកប្រសាទសាស្រ្ត ដែលមានការលំបាកក្នុងការលេបអាហារ។ ឧបករណ៍បច្ចេកវិទ្យាថ្មី ប្រើប្រព័ន្ធ Digital HD នេះ ជួយសម្រួលគ្រូពេទ្យ

Posted in Events, News

សេវាពិនិត្យមាត់ស្បូន ដោយឥតគិតថ្លៃ!

Cevical-Cancer

មន្ទីរពេទ្យកាល់ម៉ែតសូមជម្រាបជូនដំណឹងដល់បងប្អូនស្រ្តីទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យកាល់ម៉ែតនឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនលើកទី៨ ដោយមានការផ្តល់សេវាពិនិត្យមាត់ស្បូនដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃ ៨ ខែកុម្ភៈ ដល់ថ្ងៃ ៨ ខែមីនា ឆ្នាំ ២០១៧ ។ សូមបងប្អូនស្រ្តីដែលរៀបការរួច និងមានអាយុចាប់ពី ៣០ ដល់ ៥០ ឆ្នាំ ដែលមិនឆ្លាប់បានពិនិត្យមាត់ស្បូនក្នុងកំឡុង១ឆ្នាំ ឬ ២ឆ្នាំមុន មេត្តាទូរស័ព្ទមកចុះឈ្មោះឲ្យបានរួសរាន់ តាមរយៈលេខទូរស័ព្ទ ០៨៥ ២២ ១២ ៩២ ។ សម្រាប់ព័ត៌មានបន្ថែម សូមចោទជាសំនួរនៅលើសេចក្តីប្រកាសនេះ។ សូមអរគុណ។

Posted in Events, News